១. ការពិពណ៌នាសហគមន៍យើង
- វេបសាយនេះត្រូវបានបង្កើតឡើងសម្រាប់ជាមជ្ឈមណ្ឌលផ្ដុំព័ត៌មាន ចំណេះដឹង និងការផ្សព្វផ្សាយអចលនទ្រព្យ ដូចជា ទិញ លក់ និងជួល។ អ្នកប្រើប្រាស់អាចបញ្ចូលព័ត៌មានអចលនទ្រព្យផ្ទាល់ខ្លួនបានដោយសេរី ក្រោមការទទួលខុសត្រូវផ្ទាល់ខ្លួន។
២. ការចុះឈ្មោះ និងការបង្កើតគណនី
- អ្នកប្រើប្រាស់ត្រូវបញ្ចូលព័ត៌មានពិតប្រាកដក្នុងការចុះឈ្មោះ
- មិនអនុញ្ញាតឲ្យប្រើឈ្មោះនៃអតិថិជនផ្សេង ឬក្លែងបន្លំអត្តសញ្ញាណ
- ត្រូវរក្សាអត្តសញ្ញាណ និងពាក្យសម្ងាត់ដោយសុវត្ថិភាពផ្ទាល់ខ្លួន
៣. ការប្រើប្រាស់ពត៌មាន និងការផ្សាយផ្សេងៗ
អ្នកប្រើប្រាស់អាចផុសព័ត៌មានអចលនទ្រព្យបានដោយសេរី តែត្រូវតែពិតប្រាកដ មិនបញ្ចេញព័ត៌មានមិនត្រឹមត្រូវ ឬបោកប្រាស់ឡើយ
មិនអនុញ្ញាតឲ្យប្រើវេបសាយក្នុងគោលបំណងចម្លង ឬលក់ព័ត៌មានរបស់អ្នកដទៃជាដាច់ខាត
៤. ការទទួលខុសត្រូវ
អ្នកគ្រប់គ្រងវេបសាយមិនទទួលខុសត្រូវចំពោះការបាត់បង់ បញ្ហាឧបករណ៍ ឬការរកស៊ីណាមួយដែលបណ្តាលមកពីការប្រើប្រាស់វេបសាយក្នុងគោលដៅខុសច្បាប់ជាតិរបស់ប្រទេសកម្ពុជានោះទេ
អ្នកប្រើប្រាស់ទទួលខុសត្រូវចំពោះការផ្សាយព័ត៌មានរបស់ខ្លួនដោយផ្ទាល់
អ្នកគ្រប់គ្រងវេបសាយនឹងជួយសម្រួលសម្រួលរាល់បញ្ហារបស់អ្នកប្រើប្រាស់ដែលមិនអាចប្រើបាន ឬ ភាពមិនប្រក្រតីណាមួយក្នុងវេបសាយ
១. មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ
- ដូចជា ដាក់តម្លៃខុសពីពិត ឬផុសអចលនទ្រព្យដែលមិនមាន ឬគ្មានទីតាំងជាក់លាក់នៅពេលបច្ចុប្បន្ន
- មិនត្រូវផុសផ្សព្វផ្សាយផលិតផលផ្សេងក្រៅពីអចលនទ្រព្យបានឡើយ
២. មិនត្រូវប្រើពាក្យអសុរោះ ឬអត្ថន័យដែលបង្ករឱ្យមានអំពើហឹង្សា
- រួមទាំងពាក្យសម្តី សម្លេងមិនសមរម្យ ការរើសអើងពូជសាសន៍ ភេទ ឬជះឥទ្ធិពលអវិជ្ជមានលើអ្នកដទៃ
៣. មិនអនុញ្ញាតឲ្យផ្សាយអត្ថបទ ឬរូបភាពខុសច្បាប់
- រួមទាំងរូបភាពអាសអាភាស ការលួចរូបភាព ឬកម្មសិទ្ធិបញ្ញាផ្សេងៗ
៤. មិនត្រូវប្រើវេបសាយក្នុងគោលបំណងខុសច្បាប់
- លក់អចលនទ្រព្យដែលមានវិវាទ ផ្ដល់ព័ត៌មានបោកប្រាស់ឱ្យអ្នកទិញ
- លក់ផលិតផលខុសច្បាប់ ត្រូវបានហាមឃាត់ និង ត្រូវលុបចេញជាបន្ទាន់
៥. មិនត្រូវបង្ករ ធ្វើឱ្យមានការខូចខាតប្រព័ន្ធវេបសាយ
- ដូចជា ការចាក់បញ្ចូល Malware, Hack, Spam